បរទេស៖ ក្រុម Manchester United នឹងត្រលប់មកប្រកួតវិញនៅថ្ងៃសៅរ៍នេះ ខណៈដែលត្រូវប៉ះជាមួយក្រុម Leicester City ក្នុងក្របខ័ណ្ឌ Premier League។
ការប្រកួតនេះគឺជាការចាប់ផ្តើមប្រកួតលំបាកៗសម្រាប់ក្រុម United ដែលពួកគេនឹងត្រូវជួបជាមួយក្រុម Liverpool, Tottenham និង Manchester City ព្រមទាំងក្រុម Atalanta និងការប្រកួតក្រៅផ្ទះក្នុងក្របខ័ណ្ឌ Champions League ។
ទម្រង់ដ៏ខ្លាំងនៅទឹកដី King Power អាចជាសម្ពាធមួយសម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer ហើយការត្រៀមខ្លួនរបស់គាត់ គឺមានភាពពិបាក ដោយសារតែកីឡាករទើបតែត្រលប់មកពីការប្រកួតអោយប្រទេសវិញ។
Fred និង Edinson Cavani បានប្រជែងគ្នាក្នុងជ័យជម្នះ ៤-១ របស់ប្រេស៊ីលទៅលើអ៊ុយរូហ្គាយ នៅព្រឹកព្រលឹមថ្ងៃសុក្រ ហើយពួកគេមិនត្រូវរំពឹងថាអាចមកជួយក្រុមទាន់ពេលវេលានោះទេ។
ក្នុងនោះដែរ Raphael Varane ក៏ជួបបញ្ហារបួសក្រលៀន កំឡុងពេលជួយក្រុមបារាំងយកឈ្នះក្រុមអេស្ប៉ាញ់ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League។ ហើយគេក៏ត្រូវសម្រាកព្យាបាលរបួល២-៣សប្តាហ៍ផងដែរ។
ដៃគូខ្សែការពារកណ្តាលរបស់គាត់ គឺ Harry Maguire ក៏មិនទាន់ច្បាស់អាចចូលជួយក្រុមបានផងដែរ ខណៈពេលរងរបួសពេលប្រកួតទល់នឹងក្រុម Aston Villa កាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅ។ ប្រធានក្រុមរូបនេះ ក៏បានត្រលប់មកវឹកហាក់វិញផងដែរ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ ដូច្នេះរូបគេ អាចមានឪកាសនឹងបង្ហាញខ្លួនយប់នេះ ដើម្បីជួយក្រុម។
វាអាចមានដំណឹងល្អខ្លះចំពោះបញ្ហារបួសរបស់ Rashford ដែលបានធ្វើអោយគេឃ្លាតឆ្ងាញ់ពីទីលានយ៉ាងយូរ។ ខ្សែប្រយុទ្ធរូបនេះមិនទាន់បានបង្ហាញខ្លួន នៅក្នុងរដូវការនេះនៅឡើយទេ ចាបតាំងពីបានវះកាត់ស្មាលកាលពីរដូវក្តៅ។ ប៉ុន្តែឥលូវនេះរូបគេបានត្រលប់ចូលមកវឹកហាក់វិញ ចំនួន ២សប្តាហ៍រួចមកហើយ និងបានរកគ្រាប់បាល់ ចំនួន ២គ្រាប់ នៅក្នុងការប្រកួតមិនមានអ្នកទស្សនាជាមួយនឹងក្រុម Blackburn Rovers កាលពីសប្តាហ៍មុន។
សម្រាប់ការប្រកួតយប់នេះដែរ លោក Solskjaer អាចនឹងប្រើទំរងខាងក្រោមនេះ៖
ប្រភព៖ Manchester Evening News