ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតក្នុង ព្រឹត្តិការណ៍ AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែន សរុបទាំង ២ជើង គឺឈ្នះក្នុងលទ្ធផល ៣-១។ ក្នុងនោះ ក៏មានកីឡាករខ្មែរចំនួន ៦នាក់ បានឆ្លងនៅ ជំងឺកូវីដ១៩ នៅក្នុងបេសកម្មមួយនេះផងដែរ។
នេះបើយោងតាមការបញ្ជាក់របស់កីឡាករ កែន ច័ន្ទសុភ័ក្ត្រ ដែលសង្ស័យអ្នកទាំងនោះឆ្លងដោយ សារ ការធ្វើដំណើរមានច្រើនដំណាក់កាល។ ពីព្រោះកីឡាករទាំងអស់មិនបានទៅណាឡើយ សម្រាកតែនៅសណ្ឋាគារតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កីឡាករដែលឆ្លងកូវិដមានចំនួន៦នាក់គឺ សឿយ វិសាល, ចាន់ វឌ្ឍនាកា , កែវ សុខសិលា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និងគួច សុកុម្ភៈ៕
ប្រភព៖ Sabay