អ្នកគាំទ្ររបស់ Cristiano Ronaldo រិះគន់ទៅលើ Lionel Messi

0

កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានទទួលការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ Cristiano Ronaldo ចំពោះការបញ្ចេញមតិរបស់គាត់បន្ទាប់ពីជ័យជម្នះ ១-០ លើប៉េរូ ក្រោយពេល Messi បញ្ចេញអារម្មណ៍លើបណ្តាញ Instagram របស់គាត់។

ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះ បានបញ្ជាក់ថាមានខ្យល់បក់ខ្លាំងពេកសម្រាប់ការប្រកួតក្រុមរបស់គាត់ ហើយថែមទាំងបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ខណៈពេលដែលការបង្ហោះ Instagram របស់ Lionel Messi ទទួលបានការពេញចិត្តយ៉ាងច្រើនពីអ្នកគាំទ្ររបស់គាត់ ប៉ុន្តែភ្លាមៗនោះក៏មានអ្នកផ្សេងទៀតបានបង្ហាញពីគុណវិបត្តិផងដែរ។

អ្នកគាំទ្ររបស់ Cristiano Ronaldo ជាច្រើននាក់បានវាយប្រហារទៅលើ Messi ដោយប្រតិកម្មមួយក្នុងចំណោមប្រតិកម្មពីអ្នកគាំទ្រទាំងអស់នៅលើ Twitter បានសរសេរថា៖ «ឈប់យកលេស ឈប់បន្ទោសគ្រូបង្វឹក មិត្តរួមក្រុម អាជ្ញាកណ្តាល វាជាទម្រង់លេងមិនល្អរបស់អ្នក គួរតែទទួលយកការពិតទៅ»។

បញ្ជាក់ផងដែរថា Lautaro Martinez គឺជាអ្នករកគ្រាប់បាល់ម្នាក់ឯង អំឡុងពេលអាហ្សង់ទីន យកឈ្នះលើប៉េរូ ដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះ FIFA World Cup ២០២២ ។ កីឡាកររបស់ប៉េរូ La Albiceleste បានទទួលបាល់ប៉េណាល់ទី ប៉ុន្តែសំណាងមិនល្អ ដោយស៊ុតបុកនឹងរបាទី៕