Real Madrid បញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Hazard

0

កីឡាករ Eden Hazard នៅ​តែ​ជា​បញ្ហា​របស់ Real Madrid បើ​ទោះបីជា​មានការ​អះអាង​ថា បញ្ហា​របួស​របស់​គាត់​បាន​ធូរស្បើយ​ច្រើន​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​វ័យ ៣០​ឆ្នាំ​រូប​នេះ ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម ប៉ុន្តែ​រូបគេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​ចំពោះ​បញ្ហា​របួស​សាច់ដុំ ខណៈ​ដែល​គេ​នឹង​មិន​អាច​ចូលរួម​ក្នុង​ការ​ប្រកួត Champions League ជាមួយ Shakhtar Donetsk បាន​នៅឡើយ​ទេ​។

ជាមួយនឹង​ការ​ប្រកួត Clasico លើក​ដំបូង​នៃ​រដូវ​កាល នៅ​ថ្ងៃ​ទី ២៤ ខែតុលា Hazard នឹង​ត្រូវ​លេង​ដោយ​ប្រុង​ប្រយ័ត្ន ទោះបី​ខ្សែប្រយុទ្ធ​រូប​នេះ មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ដើម្បី​លេង​ក្នុង​ការ​ប្រកួត​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​អធិរាជ​ស​នៅ​ឆ្នាំ ២០១៩ Hazard ពិតជា​មិន​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត Clasico ឡើយ ដោយ​របួស​ធ្វើ​អោយ​គាត់​នៅ​ក្រៅ​ការ​ប្រកួត​រាល់ពេល​៕