អនាគត​របស់ Paul Pogba ជាមួយ Manchester United នៅ​តែ​ស្រពិចស្រពិល

0

កុងត្រា​របស់ Paul Pogba ជាមួយ Manchester United នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០២២ ហើយ​អនាគត​របស់​គាត់​នៅ​តែ​មិន​ច្បាស់លាស់ ខណៈ​ដែល Real Madrid, Paris Saint-Germain និង Juventus នឹង​ក្លាយជា​គោលដៅ​សក្តានុពល ប្រសិនបើ​គាត់​សម្រេចចិត្ត​ចាក​ចេញពី​ទឹកដី Old Trafford ។

ខ្សែបម្រើ​បារាំង​វ័យ ២៨ ឆ្នាំ​រូប​នេះ មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពិចារណា​ពី​ការ​ផ្តល់​ជូន​ពី​ក្រុម​ណាមួយ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​ដាក់​ប៊ិ​ច​នៅ​លើ​ក្រដាស​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ United ទេ គាត់​នឹង​មាន​សេរីភាព​ក្នុង​ការ​ចរចា​អនាគត​របស់​គាត់​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា​។

Pogba នៅ​តែ​បន្ត​ស្នាក់​នៅ Old Trafford បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់ Cristiano Ronaldo និង​ការ​មក​ដល់​របស់​មិត្ត​រួម​ជាតិ Raphael Varane និង​ខ្សែបម្រើ​ស្លាប Jadon Sancho ៕