តាកែវ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តកំពតបានបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងឃ្លាំងស្ដុកទំនិញក្នុងខេត្តតាកែវ និងខេត្តកំពតដើម្បីធានាការពារផលប្រយោជន៍ និងសុខភាពប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។ លទ្ធផលនៃការចុះត្រួតពិនិត្យក៏បានរកឃើញ និងដកហូតភ្លាមៗនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨.៣៩ គីឡូក្រាម។ ចំពោះទំនិញត្រូវបានដកហូតមករក្សាទុក និងធ្វើការកម្ទេចចោលទៅតាមនីតិវិធីនៃច្បាប់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF