Mbappe បាន​ជួយ PSG យកឈ្នះ​លើ Angers យ៉ាង​លំបាក (​មាន​វី​ដេ​អូ​)

0

ក្រុម​យក្ស​បារាំង Paris Saint-Germain បាន​ទទួល​ជ័យ​ជំនះ បន្ទាប់​ពី​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៨៧ ដោយ​កីឡាករ Kylian Mbappe ដើម្បី​យកឈ្នះ​លើ​ក្រុម Angers ២-១ នៅ​កីឡដ្ឋាន Parc des Princes កាលពី​យប់​ថ្ងៃ​សុក្រ​។

ក្រុម​របស់​លោក Mauricio Pochettino បាន​តាម​ពីក្រោយ​នៅ​នាទី​ទី ៣៦ ខណៈ​ដែល Angelo Fulgini បាន​ជួយ​ឱ្យ Angers នាំមុខ​យ៉ាង​ភ្ញាក់ផ្អើល ហើយ​វា​បាន​បន្ត​រហូត​ដល់​នាទី​ទី ៦៩ សម្រាប់ Danilo Pereira ដើម្បី​តាម​ស្មើ​។ បន្ទាប់​មក Mbappe រកបាន​មួយ​គ្រាប់​ទៀត​ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ ដើម្បី​ធានា​បាន ៣ ពិន្ទុ​សម្រាប់ PSG ។

ទោះជា​យ៉ាងណា PSG បាន​ឈ្នះ​ទោះ​គ្មាន​កីឡាករ ៦ នាក់​ដូច​ជា Lionel Messi, Neymar, Angel Di Maria, Leandro Paredes, Marquinhos និង Keylor Navas ដោយសារ​តែ​ពួក​គេ​ត្រលប់​មក​ពី CONMEBOL និង CONCACAF វិញ ក្រោយ​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ World Cup​។ ចំពោះ Keylor គាត់​បាន​រង​របួស​ខណៈ​ពេល​ប្រកួត​ជាមួយ​កូ​ស្តា​រី​កា ដូច្នេះ​មិន​អាច​លេង​បាន​ទេ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=D9T5H1JUHyY