បុក​ទៀត​ហើយ​!! ប៉ុន្តែ​លើក​នេះ​បាត់បង់​ជីវិត​ដល់​ទៅ ៣​នាក់

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ជាបឋម​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១៥.១០.២០២១​នេះ លើ​ផ្លូវជាតិ​លេខ​៤ ជិត​ស្ពាន​ទឹកសាប ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​ដោយ​រថយន្ដ ០១​គ្រឿង​ម៉ាក CAMERY ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2G-4863 ដែល​មាន​ទិស ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​)​មក​ដល់​ចំណុច​ខាងលើ​រថយន្ដ​នេះ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ រួច​ក៍​បុក​រថយន្ដ ០១​គ្រឿង ម៉ាក​TRACTOR ដឹក​កុង​តឺ​ន​រ័ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3B-8484 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) ។

គ្រោះថ្នាក់​ខាងលើ​បណ្ដាល​អោយ​ភាគី​ខាង​រថយន្ត​តូច​មាន​មនុស្ស​៣​នាក់​ស្លាប់​រួម​មាន​៖
០១.​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​(​ប្រុស​)
០២.​មិន​ស្គាល់​អត្តសញ្ញាណ អ្នក​រួម​ដំណើរ​(​ស្រី​)
០៣.​ឈ្មោះ សួង លី​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​រួម​ដំណើរ រថយន្ដ របួសធ្ងន់​(​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​)​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចាត់ចែង ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ ជន​រង​គ្រោះ រីឯ​វត្ថុ​តាង​បាន យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ដោយឡែក​អ្នក​បើ​របរ​រថយន្ដ​ដឹក​កុង​តឺ​ន​រ័ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕

ប្រភព៖ Huy Bunleng