ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ លោក សយ សុភាព ដែលត្រូវបានស្គាល់ជាអ្នកសារព័ត៌ដ៏ល្បីល្បាញម្នាក់នៅ ស្រុកខ្មែរ បានបង្ហោះនៅសារមួយយ៉ាងចាក់ដោត ចំពោះបទចម្រៀង “Are You Ok?”។
ក្នុងនោះលោកបានសរសេរបញ្ជាក់ថា៖ ហេតុអីល្ងង់ខ្លៅឱ្យបរទេសស្គាល់ខ្មែរតាមចុងកាណុង? សោកស្តាយមិនគួរអ្នកដឹកនាំថតចំរៀងកាយវិការដោយបង្កប់ភាពល្ងង់ខ្លៅ ចង់ឱ្យបរទេសស្គាល់ខ្មែរតាមរបៀបចុងការណុង។ ថ្មីៗនេះខ្មែរជាប់ចំណាត់ថ្នាក់ស្នាមញញឹមល្បីពេញពិភព លោក។ ចុះអ្នកដឹកនាំថតបានតាមដានព័ត៌មាននេះទេ ឬ មួយរវល់តែងប់ងុលដឹកនាំថតរបៀបភ្លីភ្លើបំផ្លាញកិតិ្តយសខ្មែរ។ យើងទំរាំបានឆ្លងផុតពីចុងការណុងនេះ ប្រជាជនខ្មែរ ស្លាប់ របួស និង ពិការ រាប់លាននាក់ ប្រទេសហិនហោច ប៊ិះក្លាយជាផ្នែកមួយនៃសហព័ន្ធឥណ្ឌូចិនបាត់ ទៅហើយ។ ភាពល្បាញល្បីរបស់ខ្មែរ គឺ ប្រាសាទអង្គរ និង ប្រាង្គប្រាសាទជាច្រើនទៀត នៅពាសពេញប្រទេស សម្បតិ្ត វប្បធម៌ ដ៏មហាសាល។ល។ ជាពិសេស សន្តិភាព មកជំនួសចុង ការណុង៕