Lionel Messi បញ្ចេញ​កំហឹង​ដាក់​អាជ្ញាកណ្តាល បន្ទាប់​ពី​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ប៉េ​រូ ១-០ (​មាន​វី​ដេ​អូ​)

0

ខ្សែប្រយុទ្ធ Lionel Messi បាន​វាយប្រហារ​ទៅ​លើ​អាជ្ញាកណ្តាល Wilton Pereira Sampaio បន្ទាប់​ពី​អា​ហ្ស​ង់​ទី​ន​យកឈ្នះ​ប៉េ​រូ ១-០ ក្នុង​វគ្គ​ជម្រុះ World Cup ។ តារា​ឆ្នើម​របស់​ក្រុម Paris Saint-Germain បាន​អះអាង​ថា អាជ្ញាកណ្តាល​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ តែងតែ​ព្យាយាម​ធ្វើ​ឱ្យ​ក្រុម​របស់​ខ្លួន​មានការ​លំបាក ហើយ​ចោទសួរ​ថា តើ​សកម្មភាព​របស់​អាជ្ញាកណ្តាល​មាន​ចេតនា ឬ​យ៉ាងណា​។

អា​ហ្ស​ង់​ទី​ន​បាន​យកឈ្នះ​ប៉េ​រូ ១-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Lautaro Martinez នៅ​តង់​ទី ១ ។ ទោះ​យ៉ាងណាតារាឆ្នើម​ក្រុម​អា​ហ្ស​ង់​ទី​នបានចោទប្រកាន់​អាជ្ញាកណ្តាល​លោក Wilton Pereira Sampaio ថាកាត់សេចក្តីមានភាពលំអៀង​។

បន្ទាប់​ពី​ការ​ប្រកួត​រួច Lionel Messi បាន​បង្ហោះ​នៅ​លើ​បណ្តាញ Instagram ដើម្បី​បង្ហាញ​កំហឹង​របស់​គាត់​ចំពោះ​អាជ្ញាកណ្តាល ដែល​មាន​ខ្លឹមសារ​ថា​៖ «​ការ​ប្រកួត​ពិបាក​លេង ខ្យល់​បក់​ខ្លាំង​។ អាជ្ញាកណ្តាល​តែងតែ​ធ្វើ​បែប​នេះ​នៅ​ពេល​គាត់​កាត់សេចក្តី​សម្រាប់​ក្រុម​យើង ប៉ុន្តែ​មិន​អី​ទេ ៣​ពិន្ទុ​វា​សំខាន់ ហើយ​យើង​ជិត​ដល់​គោលដៅ​របស់​យើង​ហើយ​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=6x9ttKHb0P8