ប៉ៃលិន៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រសៀល នៅត្រង់ចំនុចប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកស្ទឹងកំពុងកើនឡើង បណ្តាលឲ្យទឹកហូរលើខ្នងទំនប់ ប្រវែងប្រមាណ ១០០ម៉ែត្រ និងបានជន់លិចចូលដីចំការទំនាបៗ នៅតាមមាត់ស្ទឹងមួយចំនួនតូចផងដែរ ។ បើតាមស្ថានភាពទឹក នៅកើនឡើងបន្តិចទៀត ព្រោះនៅផ្នែកខាងលើ កម្ពស់ទឹក មានសភាពនឹងនៅឡើយ ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក៏បានធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាពទឹកនេះ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមដងស្ទឹង និងអូររួចហើយផងដែរ៕


