Jorge Valdano រំលឹក​ពី​ដំបូន្មាន​របស់ Ronaldo ចំពោះ Benzema

0

អតីត​កីឡាករ​របស់​ក្រុម Real Madrid លោក Jorge Valdano បាន​បង្ហាញ​ពី​ដំបូន្មាន​របស់ Cristiano Ronaldo ចំពោះ​ខ្សែប្រយុទ្ធ Karim Benzema ដែល​បាន​ជួយ​ឱ្យ​កីឡាករ​បារាំង​រូប​នេះ មាន​ភាព​ប្រសើរ​ឡើង​នៅ​ឯ​កីឡដ្ឋាន Santiago Bernabéu​។

ថ្លែង​ទៅ​កាន់ La Galerna លោក Valdano បាន​បញ្ជាក់​ថា​ការ​ផ្លាស់​ប្តូរ​ទម្រង់​លេង​របស់ Karim Benzema បាន​មក​ពី​ការ​សន្ទនា​ជាមួយ Cristiano Ronaldo ។ ម្ចាស់​ពានរង្វាន់ Ballon d’Or ៥ សម័យ​បាន​ណែនាំ Benzema ឱ្យ​ផ្លាស់​ប្តូរ​វិធីសាស្ត្រលេង​របស់​គាត់ ​ប្រសិនបើ​គាត់​ចង់​ជោគជ័យ​នៅ Real Madrid ។ Valdano បាន​បង្ហាញ​ថា​៖ «​មនុស្ស​ឆ្លាត​វៃ​គឺ​ឆាប់​ចាប់​បាន​ដំបូន្មាន​ល្អ​ៗ ហើយ​ការ​ចាកចេញ​របស់ CR7 កី​សំខាន់​ដែរ​សម្រាប់ Benzema ព្រោះ​វា​បាន​បង្ខំ​ឲ្យ​គាត់​ទទួល​បាន​តួនាទី​សំខាន់​ក្នុង​ក្រុម​»​។

Karim Benzema និង Cristiano Ronaldo អ្នក​ទាំង​ពីរ​បាន​មក​ដល់ Real Madrid ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​រដូវក្ដៅ​កាលពី​ឆ្នាំ ២០០៩​។ ទោះ​យ៉ាងណា​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់ តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែប្រយុទ្ធ​សំខាន់​របស់ Los Blancos​។ Cristiano Ronaldo រកបាន ៤៥០ គ្រាប់​សម្រាប់​ក្រុម Real Madrid ក្នុង ៤៣៨ ប្រកួត​៕