នរក​! ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ជំនាញ់​ខាង​កំហែង​ព្រះសង្ឃ​តាម​វត្ត យក​ទូរស័ព្ទ

0

បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ សហការ ជាមួយ​ក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​តែង​ធ្វើ​សកម្មភាព​កំហែង​យក​ទូរស័ព្ទ​ព្រះ​ស​ង្ឈ​តាម​វត្ត​អារាម វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយ​បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី ។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​ម​ង្ល​បូ​រី បាន​ឲ្យ​ដឹង​ថា​៖​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា តែង​ធ្វើ​សកម្មភាព​កំហែង​យក​ទូរស័ព្ទ​ព្រះ​ស​ង្ឈ​តាម​វត្ត​អារាម​នោះ ។

លោក​អធិការ​នគរបាល​ស្រុក​ម​ង្ល​បូ​រី បាន​បន្ត​ថា​បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្វា នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ចុះ​ស្រាវជ្រាវ មុខសញ្ញា​សកម្ម ពាក់ព័ន្ធ​ករណី​កំហែង​យក​ទូរស័ព្ទ​របស់​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​ផ្សេង​ៗ​ពី​គ្នា ក្នុងស្រុក​មង្គល​បូ​រី​។ ក្នុង​ការ​ស្រាវជ្រាវ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ០៧​ព្រឹក បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​មាន​៖ ទី​១ ឈ្មោះ គ្រី ម៉ៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ ហ៊ា​ង ឆា​នុ​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្បែ​ប្រើស ឃុំ​អំ​ពឹ​ល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ និង​ទី​៣ ឈ្មោះ ឈុ​ន សាវ​អិន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ម៉ាក​ឃ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មាន ១-​ទូរ​សព្ទ​០៣​គ្រឿង​,២-​អាយ​ផែត​០១​គ្រឿង​,៣-​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​០១​ដើម​,៤-​កាំបិត​សាំ​ម៉ូ​រ៉ៃ​០១​ដើម​,៥-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំ​ញៀន​ចំនួន​០៩​កូន​ថង់​,​និង​៦-​កូន​ថង់​សំរាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ