Brendan Rodgers ឆ្លើយ​តប​យ៉ាង​ខ្លី ទៅ​កាន់ Newcastle

0

លោក Brendan Rodgers អ្នកចាត់ការ​ទូទៅ​របស់ Leicester City បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​មិន​ចាប់អារម្មណ៍​លើ​តំណែង​គ្រូបង្វឹក​របស់ Newcastle United ទេ បន្ទាប់​ពី​មានការ​រំពឹង​ទុក​ថា គាត់​អាច​ជំនួស​លោក Steve Bruce​។

Bruce ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បាត់បង់​តួនាទី​របស់​គាត់​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​សារិការ​ព្រៃ បន្ទាប់​ពី​ក្លឹ​ប​បាន​ផ្លាស់​ប្តូរ​ម្ចាស់​ថ្មី​។ បញ្ជាក់ផងដែរថា លោក Rodgers បាន​ដឹកនាំ Leicester តាំងពី​ឆ្នាំ ២០១៩ ហើយ​បាន​ដឹកនាំ​ពួក​គេ​ឱ្យ​ទទួល​បាន​ជោគជ័យ​ទាំង FA Cup និង Community Shield នៅ​ឆ្នាំ ២០២១ ។

ដូចដែល​សារព័ត៌មាន Sky Sports បាន​រាយការណ៍​ថា Rodgers មិន​មាន​បំណង​ប្រជែង​តំណែង​របស់ Bruce ទេ ហើយ​គាត់​សប្បាយចិត្ត​នៅ​ជាមួយ Leicester ដោយ​ជឿជាក់​ថា​នៅ​មាន​អ្វី​ជា​ច្រើន ដែល​ត្រូវធ្វើ​ជាមួយ​ក្រុម​កីឡាករ​បច្ចុប្បន្ន​របស់​គាត់​៕