ក្នុងរយៈពេលត្រឹមតែពីរបីឆ្នាំប៉ុណ្ណោះ Erling Haaland បានប្រែក្លាយខ្លួនពីខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមម្នាក់ ទៅជាខ្សែប្រយុទ្ធដែលមុតស្រួច និងគួរឲ្យភ័យខ្លាច។
កីឡាករអន្តរជាតិន័រវែសរូបនេះបានបង្ហាញសមត្ថភាពរបស់ខ្លួនជាច្រើនដងនៅលើទីលាន ទាំងនៅក្នុងក្របខ័ណ្ឌ Bundesliga និង Champions League ប៉ុន្តែលើកនេះគាត់បានសំរេចចិត្តធ្វើបែបនេះតាមរយៈការហ្វឹកហាត់នៅក្នុងទីលាន។ Haaland បានដាក់បាល់ចំនួនបីនៅពីលើគ្នា ហើយបន្ទាប់មកគាត់អាចទាត់បាល់ម្តងមួយៗ ចំគោលដៅដែលត្រូវបានគេដាក់នៅជ្រុងខាងលើនៃបង្គោលទី។
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះបានកត់ត្រាគ្រាប់បាល់ចំនួន ១១ គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Borussia Dortmund ហើយថែមទាំងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ គ្រាប់ផងដែរ គិតត្រឹមឆ្នាំ ២០២១/២២ ៕
សូមទស្សនាវីដេអូខាងក្រោម៖