គ្រូ​តា Sir Alex Ferguson ជឿជាក់​ថា​កីឡាករ​រូប​នេះ​នឹង​ឈ្នះ​ពាន Ballon d’Or

0

អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson បាន​បង្ហាញ​ពី​ជម្រើស​របស់​គាត់​សម្រាប់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ ។

បន្ទាប់​ពី​ការ​ប្រកាស​ពី​បញ្ជី​ឈ្មោះ​កីឡាករ ៣០ នាក់​សម្រាប់​ពានរង្វាន់ Ballon d’Or ឆ្នាំ​នេះ លោក Sir Alex Ferguson បាន​ថ្លែង​ទៅ​កាន់ MARCA ថា​៖ «Cristiano Ronaldo សម​នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or ។ ឆ្នាំ​នេះ​គាត់​បាន​បំបែក​កំណត់​ត្រា​ជា​បន្តបន្ទាប់​»​។

ចាប់តាំងពី​ត្រលប់​មក​ក្លឹ​ប​ចាស់​វិញ Ronaldo ពិតជា​អស្ចារ្យ​សម្រាប់​បិសាច​ក្រហម​។ កីឡាករ​វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី ៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៦ លើក​សម្រាប់​ក្លិប​។ គាត់​ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់​ផង​ដែរ អំឡុង​ពេល​សម្រាក​អន្ដរជាតិ នៅ​ពេល​ដែល​ព័រ​ទុ​យ​ហ្កា​ល់​ត្រូវ​ជួប​ប្រកួត​ជាមួយ​លុ​ច​សំបួ​ក្នុង​វគ្គ​ជម្រុះ FIFA World Cup ២០២២ របស់​ពួក​គេ​៕