កែវ សុខ​ផេង​៖ ពួក​យើង​ខិតខំ​ការពារ​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​គេច​មិន​ផុត

0

ភ្នំពេញ​៖ ក្រោយ​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ទាក់ទង​នឹង​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ចំនួន ៦​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បា​រ៉ែ​ន ដើម្បី​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កោះ​ហ្គាំ​។ ក្នុង​នោះ​ដែរ កីឡាករ កែវ សុខ​ផេង ក៏​បាន​និយាយ​អំពី​ផល លំបាក់​នៅ​ពេល​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​កំឡុង​ពេល​កូ​វី​ដ​នេះ​។

គាត់​បាន​បញ្ជាក់​ដូច្នេះ​ថា បេស​កម្ម​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ឥឡូវ​មិន​ងាយស្រួល​ទេ បង ប្អូន​អើយ ជា​ពិសេស​គឺ​ចេញ​ទៅ​ក្រៅប្រទេស​នេះ​តែ​ម្តង ពួក​យើង​ប្រឈម​និង ការ​ឆ្លង​ខ្លាំង​ណាស់ ពួក​យើង​ខិតខំ​ការពារ​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​គេច​មិន​ផុត ហឹ​ម​… ហើយ​ពេល​នេះ កីឡាករ​របស់​យើង​ទាំង​៦​នាក់ ត្រូវ​បាន​វិជ្ជមាន​កូ​វី​ដ​១៩ ជូនពរ​ឱ្យ​កីឡាករ​ដែល​វិជ្ជមាន​កូ​វី​ដ ឆាប់​ជា​សះ​ស្បេ​ី​យ​ នឹង​ត្រលប់​មក​មាតុភូមិ​ដោយ​សុ​វត្តិភាព​៕