ក្លឹប Newcastle United ត្រូវបានជំរុញឱ្យចុះហត្ថលេខា ដើម្បីនាំត្រលប់មកវិញនូវអតីតកីឡាករឆ្នើមរបស់ខ្លួន គឺ Georginio Wijnaldum ពី Paris Saint-Germain។ ក្រុមសារិការព្រៃ បានក្លាយជាក្លឹបបាល់ទាត់ដែលមានបំផុតក្នុងពេលថ្មីៗនេះ ហើយ Kevin Campbell ជឿជាក់ថាពួកគេគួរតែទាញយកផលប្រយោជន៍ពីស្ថានភាពនេះ។
Kevin Campbell បាននិយាយទៅកាន់ Football Insider នៅពេលដែលគាត់អះអាងថា Newcastle United មាន «កិច្ចព្រមព្រៀងសំខាន់ដែលត្រូវធ្វើ» សម្រាប់ Wijnaldum ។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal រូបនេះជឿជាក់ថាពួកគេមានថវិកាគ្រប់គ្រាន់ ដើម្បីទាក់ទាញកីឡាករសញ្ជាតិហូឡង់រូបនេះត្រលប់មក St James Park វិញ។ គាត់បាននិយាយថា៖ «ជាការពិត ១០០%ប្រសិនបើគាត់មិនសប្បាយចិត្តនៅ PSG ហើយនេះវាជាឱកាសល្អសម្រាប់ក្រុមសារិការព្រៃ។ Newcastle មានថវិការគ្រប់គ្រាន់ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ។ វត្តមានរបស់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងក្នុងតំបន់បម្រើបច្ចុប្បន្នរបស់ពួកគេ ម្យ៉ាងវិញទៀត Georginio Wijnaldum ស្គាល់ច្បាស់អំពីក្លឹបនេះ។
បញ្ជាក់ផងដែរថា Wijnaldum បានចូលរួមជាមួយ Liverpool ពី Newcastle United ក្នុងឆ្នាំ ២០១៦ មុនពេលផ្លាស់ទៅ PSG នៅរដូវក្តៅនេះដោយឥតគិតថ្លៃ។ កីឡាករសញ្ជាតិហូឡង់រូបនេះ ក៏ជាគោលដៅរបស់ក្រុម Barcelona ដែរប៉ុន្តែគាត់បានជ្រើសរើសចូលរួមជាមួយក្រុម Ligue1 នៅនាទីចុងក្រោយ៕