ស្នងការ​ខេត្តកំពត ប្រកាស​ចុះ​ធ្វើ​វេទិការ​ដោយ​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ចូល​ប្រជាពលរដ្ឋ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​នឹង​រៀបចំ​បង្កើត​នូវ​កម្មវិធី​ដើម្បី​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ឃុំ​សង្កាត់​ទាំង ៩៣ ដើម្បី​ស្វែងរក​បញ្ហា​ផ្សេង​ៗ​និង​ដំណោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​អោយ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​មេ​ប៉ុ​ស្ត៏​ទាំងអស់​និង​ត្រូវ​មាន​វត្តមាន​ចូលរួម​ក្នុង​វេទិការ​នេះ ព្រោះ​ខ្ញុំ​នឹង​ចុះ​ធ្វើ​វេទិការ​នេះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​រួម​និង​ជំនាញ​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ទៀត ក្នុង​ករណី​លោក​មេ​ប៉ុ​ស្ត៏​មិន​អាច​យក​បេះដូង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​អស់លោក​បាន​នោះ​ទេ ស្មើរ​នឹង​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ អ​ញ្ចឹ​ង​ដំណោះស្រាយ​ត្រូវ​យក​អ្នក​ផ្សេង​មក​ជំនួស ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ ឯ​ឧត្តម ម៉ៅ ធនិន បាន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្តកំពត និង​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេង​ៗ​ទៀត​ចូល​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​៕