ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថាកីឡាករជម្រើសជាតិកម្ពុជាយើងទាំង៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍។
កីឡាករទាំង ៦នាក់នោះរួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា និងអៀន ពិសី៕
