ដឹង​មូលហេតុ​ដែល ចាន់ វឌ្ឍនាកា មិន​បាន​លេង​ពេល​ប៉ះ​កោះ​ហ្គាំ​ហើយ

0

ភ្នំពេញ​៖ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​វាង​កម្ពុជា និង​កោះ​ហ្គាំ គឺ​មិន​មានការ​បង្ហាញខ្លួន​នៅ​កីឡាករ​ខ្សែរ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា នោះ​ទេ​។ នេះ​បាន​ធ្វើ​អោយ​មាន​ច​ម្ង​ល់​យ៉ាងច្រើន ទៅ​លើ​មូលហេតុ​ដែល​អវត្តមាន​រូប​គាត់​។ ដោយ​សូ​ម្បី​តែ​ឈ្មោះ ជា​កី​ឡ​ការ​បំរុង​ក៏​គ្មាន​ផង​។ តាម​ពិត​ការ​អ​វត្ត​របស់ ចាន់ វឌ្ឍនាកា បណ្តាល​មក​ពី​គាត់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សោះ​។

នេះ​បើ​យោង​តាម​ការ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ គឺ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើសជាតិ​កម្ពុជា ៦​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩​។

កីឡាករ​៦​នាក់​ដែល​ឆ្លង​កូ​វី​ដ​១៩​នោះ រួម​មាន​៖ គួ​ច សុ​កុម្ភៈ​, សឿ​យ វិសាល​, សា​រ៉េ​ត គ្រី​យ៉ា​, កែវ សុខ​សិលា​, ចាន់ វឌ្ឍនាកា និង​អៀន ពិសី​។ ហើយ​បច្ចុប្បន្ន​នេះ ពួក​គេ​ទាំង ៦​នាក់ កំពុង​សម្រាក់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សណ្ឋាគារ​មួយ ដែល​បាន​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​៕