កីឡាករ Mason Mount បានបង្ហាញថា គាត់ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់ហើយ ក្រោយពីការធ្វើតេស្តវិជ្ជមាន និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីក្រុម។
ខ្សែបម្រើប្រយុទ្ធអង់គ្លេសវ័យ ២២ឆ្នាំរូបនេះ ត្រូវបានគេបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានបានប៉ះពាល់ដោយផ្ទាល់ ជាមួយមិត្តរួមក្រុមតោខៀវ Billy Gilmour បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីការប្រកួតនៅ Wembley របស់ពួកគេ។
នោះបានធ្វើឱ្យ Mount និង Ben Chilwell អវត្តមានពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពូលជាមួយសាធារណរដ្ឋឆេក ហើយមិនត្រូវលេងក្នុងការប្រកួតអឺរ៉ូជាមួយអាល្លឺម៉ង់ បន្ទាប់ពីត្រូវបានធ្វើចត្តាឡីស័កអស់រយៈពេល ១០ ថ្ងៃ។
Mount បានវិញត្រលប់មកវិញយ៉ាងរឹងមាំ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ខណៈដែលកីឡាករផ្សេងទៀតមានការស្ទាក់ស្ទើរ ក្នុងការជជែកវែកញែកអំពីការចាក់វ៉ាក់សាំងក៏ដោយ ក៏ខ្សែបម្រើតោខៀវរូបនេះមិនមានការស្ទាក់ស្ទើរឡើយ៕