ប្រទេសអាល្លឺម៉ង់បានក្លាយជាក្រុមដំបូងគេ ដែលមានសិទ្ធិឡើងទៅលេង World Cup ២០២២ នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះ ៤-០ យ៉ាងងាយស្រួលទល់នឹង ម៉ាសេដូនៀខាងជើង (North Macedonia) ក្នុងពានរង្វាន់ UEFA ពូល J។
ក្រុមរបស់លោក Hansi Flick បានកក់កន្លែងរបស់ពួកគេនៅមជ្ឈឹមបូព៌ា សម្រាប់ការប្រកួតពានរង្វាន់ពិភពលោក នៅរដូវកាលក្រោយនេះ ដោយបានឆ្លងកាត់យុទ្ធនាការជម្រុះរបស់ពួកគេដោយភាពងាយស្រួលបំផុត។
ឥឡូវនេះ អាល្លឺម៉ង់ បានឡើងទៅអង្គុយរង់ចាំ ថានឹងជួបក្រុមប្រទេសមួយណាតែប៉ុណ្ណោះ បន្ទាប់ពីការខកចិត្តក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ កន្លងមក៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=8IiKEg-fLtc