Paul Scholes ថា​បិសាច​ក្រហម​ គួរតែ​រៀនសូត្រ​តាម Man City និង Liverpool

0

វីរបុរស​ក្លឹ​បលោក Paul Scholes ជឿជាក់​ថា​ការ​សម្រេចចិត្ត​របស់​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ការ​ប្រើប្រាស់​ខ្សែបម្រើ​គោល​ពីរ​នាក់ កំពុង​រារាំង​ក្លឹ​ប​ក្នុង​ការ​ប្រកួតប្រជែង​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ។

ថ្លែង​ទៅ​កាន់ Daily Star លោក Paul Scholes បាន​និយាយ​ថា​៖ «​បិសាច​ក្រហម គួរតែ​រៀនសូត្រ​ពី​ក្រុម Manchester City និង Liverpool ដោយ​លេង​តែ​ខ្សែបម្រើ​គោល​ម្នាក់​ប៉ុណ្ណោះ​»​។

អតីត​ខ្សែបម្រើ​រូប​នេះ​ជឿជាក់​ថា United មាន​ក្រុម​ល្អ​គ្រប់គ្រាន់ ដើម្បី​ប្រកួតប្រជែង​នៅ Premier League ។ Scholes បាន​និយាយ​ថា​៖ «​នោះ​គឺជា​ភាព​ខុស​គ្នា​រវាង​បិសាច​ក្រហម ហើយ​ខ្ញុំ​គិត​ថា Liverpool និង Man City ពួក​គេ​មាន​ភាព​រហ័សរហួន និង​ការ​ប្រយុទ្ធរ​ច្រើន​ជាង​។ ក្រុម​មេឃ​ខៀវ​គឺ​មាន​លក្ខណៈ​ខុស​ពី​ក្រុម Chelsea ពួក​គេ​ប្រើ​ខ្សែបម្រើ​គោល​តែ​ម្នាក់ ហើយ​កីឡាករ ៦ ទៅ ៧​នាក់​ឡើង​ទៅ​ប្រយុទ្ធ​»​។

«​ខ្ញុំ​គិត​ថា​ប្រសិនបើ Ole អាច​ទទួល​បាន​ភាព​ត្រឹមត្រូវ​ជាមួយនឹង​តុល្យភាព​នៅ​ក្នុង​ក្រុម​នោះ ខ្ញុំ​គិត​ថា​វា​លែង​ជា​បញ្ហា​ចោទ​ហើយ​។ ឆ្ពោះទៅ​មុខ​យើង​មាន​កីឡាករ​ល្អជា​ច្រើន​ជាមួយនឹង​ការ​មក​ដល់​របស់ Cristiano ហើយ​នៅ​តំបន់​ការពារ យើង​មើលទៅ​អស្ចារ្យ»​៕