កូរ៉េ៖ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះបានអោយដឹងថា ផលិតកម្ម YG Entertainment បានចេញមកបដិសេធជាផ្លូវការចំពោះពាក្យចចាមអារមា ដែលថា Jisoo និងកីឡាករបាល់ទាត់ Son Heung Min មានទំនាក់ទនងស្នេហ៍។
នៅក្នុងនោះផលិតកម្ម YG Entertainment បានចេញនៅសេចក្តីជូនដំណឹងមួយពាក់ព័ន្ធនឹងរឿង Jisso ដែលមានទំនាក់ទំនងជាមួយនឹងកីឡាករបាល់ទាត់ដ៍មានប្រជាប្រិយម្នាក់។ សេចក្តីប្រកាសនោះមានក្លឹបសារថា៖
“ពួកយើងសូមបញ្ជាក់ថាចំពោះពាក្យចចាមអារាម ដែលទាក់ទងនឹងសមាជិកក្រុម BLACKPINK គឺ Jisoo មិនមែនជាការពិតទេ។
“ភ្នាក់ងាររបស់យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ។ ទោះបីជាយ៉ាងក៏ដោយ ពាក្យចចាមអារាមនេះ ត្រូវបានរីករាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក។ ពួកយើងមានការព្រួយបារម្ភដែលបញ្ហានេះ អានឹងធ្វើអោយមានការប៉ះពាល់ដល់ Jisoo។ ហេតុដូច្នេះ ពួកយើងបានបញ្ជាក់អោយច្បាស់អំពីព័ត៌មានមិនពិតនេះ។”
គួរបញ្ជាក់ថាពាក្យចចាមអារាម រវាង Jisoo និង Son Heung Min ត្រូវបានចាប់ផ្តើមឡើងនៅខែកញ្ញា ឆ្នាំ២០១៩ នៅពេលដែល Jisoo បានទៅមើលការប្រកួតបាលទាត់នៅប្រទេសអង់គ្លេស៕