BLACKPINK នៅ​តែ​ជាប់​ជា​ក្រុម​ចម្រៀង​នារី​ល្អ​ជាងគេ​ប្រចាំ​ខែតុលា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កូរ៉េ នៅ​ខែ​នេះ​អំពី​ចំណាក់​ថ្នាក់​ក្រុម​ចម្រៀង​នារី ប្រចាំខែ​បានអោយ​ដឹង​ថា​!

ចំណាក់​ថ្នាក់​នេះ​ត្រូវ​បាន​ធ្វើការ​ប្រមូល​ចាប់ពី​ថ្ងៃ​ទី​១០ ខែកញ្ញា រហូត​ដល់​ថ្ងៃ​៩ ខែតុលា​។ ក្នុង​នោះ​ក្រុម BLACKPINK បាន​ឈរ​នៅ​លំដាប់​ទី​១ ដែល​មាន​គាំទ្រ​រហូត​ដល់​ទៅ 6,092,040 ។ ចំណែក​លំដាប់​ទី​២ បាន​ទៅ​លើ​ក្រុម aespa ដែល​មាន​សម្លេង​គាំទ្រ 3,770,631​។ ហើយ​លំដាប់​ទី​៣ បាន​ទៅ​ក្រុម​នារី​Girls’ Generation ដែល​មាន​សម្លេង​គាំទ្រ 3,126,468៕ ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ក្រុម​នារី​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​ខែ​នេះ​៖

១. BLACKPINK
២. aespa
៣. Girls’ Generation
៤. Red Velvet
៥. STAYC
៦. TWICE
៧. Lovelyz
៨. Oh My Girl
៩. MAMAMOO
១០.Brave Girls

ប្រភព៖ soompi