Ronaldo ចង់​ឲ្យ Man Utd នាំ​យក​អតីត​មិត្ត​រួម​ក្រុម Juventus ម្នាក់ មក​កាន់ Old Trafford

0

យោង​តាម​របាយការណ៍​ថ្មី​ៗ​នេះ Cristiano Ronaldo ចង់អោយ​អតីត​មិត្ត​រួម​ក្រុម Juventus គឺ​កីឡាករ Federico Chiesa មក​លេង​ឱ្យ​ក្រុម Manchester United អោយ​បាន​ឆាប់​បំផុត​។

កីឡាករ​អន្តរជាតិ​អ៊ី​តា​លី​រូប​នេះ គឺជា​កម្លាំង​ច​លករ​សំខាន់​ម្នាក់ គិត​ចាប់តាំងពី​គាត់​មក Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Florentina ។ រដូវ​កាល​ដំបូង​របស់ Chiesa ជាមួយក្រុម​សេះបង្កង់​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ដោយ​រកបាន ១៥​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួប​ក្រុម​បញ្ចប់​ទី​បាន ១១​ដង​។

មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ដែល​មាន​ក្លឹ​ប​ជា​ច្រើន​បាន​ចំណាប់អារម្មណ៍​លើ Chiesa ដែល​មាន​ដូច​ជា Chelsea និង Liverpool ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ ក្រុម​បិសាច​ក្រហម Manchester United នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៨៥​លាន​ផោន ដើម្បី​នាំ​យក​តារា​ឆ្នើម​អ៊ី​តា​លី​រូប​នេះ​មក​កាន់​ទឹកដី Old Trafford ៕