យោងតាមរបាយការណ៍ពីកាសែតអេស្ប៉ាញ Fichajes បានឱ្យដឹងថាក្រុម Barcelona កំពុងរៀបចំផែនការអនាគតដោយគ្មានអ្នកចាំទី Marc-Andre ter Stegen ពួកគេបានជ្រើសរើសអ្នកចាំទី PSG កីឡាករ Gianluigi Donnarumma ជាអ្នកជំនួសវិញ។
Ter Stegen បាននៅជាមួយក្រុម Barcelona តាំងពីឆ្នាំ ២០១៤ ដោយបានចូលរួមពីក្លិប Borussia Monchengladbach ដែលជាក្លិបកុមារភាពរបស់គាត់។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានវិវត្តទៅជាកីឡាករដ៏អស្ចារ្យម្នាក់ អំឡុងពេលដែលគាត់រួមរស់នៅទឹកដី Camp Nou ។ គាត់លេងបាន ២៨៥ប្រកួតសម្រាប់ក្រុមយក្សកាតាឡាន ដោយរក្សាបាន Clean Sheet សរុបចំនួន ១១៦លើក សម្រាប់ក្លឹប។
ថ្មីៗនេះ Ter Stegen ទើបតែបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ។ ទោះយ៉ាងណាដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប កំពុងត្រូវបានគេនិយាយថា ក្លឹបយក្សអេស្ប៉ាញមួយនេះ អាចនឹងពិចារណាលក់គាត់នៅរដូវក្តៅក្រោយ៕