Joan Laporta បានបញ្ជាក់ថាក្រុម Barcelona បានពិចារណាក្នុងការផ្លាស់ប្តូរខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris Saint-Germain នៅរដូវក្តៅនេះ បើទោះបីជាបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបយក្សកាតាឡាន់ បានធ្វើឱ្យពួកគេបាត់បង់ Lionel Messi និង Antoine Griezmann ក៏ដោយ។
Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញ ចាប់តាំងពីការចាកចេញពីក្លឹបកាលពីឆ្នាំ ២០១៧ ហើយតាមពិតរបាយការណ៍ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ឡើយ។
Laporta បាននិយាយទៅកាន់ RAC1 ថា៖ «ពួកគេបានប្រាប់យើងថា គាត់ចង់មក ហើយថាគាត់មិនអាចបន្តនៅទីនោះបានទេ ដោយបានបញ្ចុះបញ្ចូលក្លឹប សុំការអនុញ្ញាតឱ្យគាត់ចាកចេញ»។ «ប៉ុន្តែវាជាបាល់ទាត់ ហើយអ្នកណាដែលមានការផ្តល់ជូនល្អបំផុតគឺឈ្នះ។ ការដែលមិនចុះហត្ថលេខាជាមួយគាត់ គឺជារឿងល្អ ព្រោះវាមិនបានជួយអ្វីនោះទេ»។ « Neymar អាចបង្កើតប្រាក់ចំណូលឲ្យក្លឹបបានច្រើន ប៉ុន្តែការមិនចុះហត្ថលេខាជាមួយគាត់គឺជារឿងល្អ»៕