បញ្ជី​ឈ្មោះកីឡាករទាំង ៣០​រូបត្រៀម​ប្រជែង​ពាន Ballon d’Or

0

Jorginho របស់ Chelsea, Lionel Messi របស់ Paris Saint-Germain និង Robert Lewndowski របស់ Bayern Munich ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខភាព​ប្រជែង Ballon d’Or ក្នុងឆ្នាំនេះ​។

Messi បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ឈ្នះ Copa America និង​ជា​ពាន​ដំបូង​បស់ ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ជូន​ជាតិ​របស់​ខ្លួន​។

Jorginho ត្រូវ​បាន​រំពឹង​ថា​ជា​បេក្ខភាព​ជួរ​មុខ​សម្រាប់​ប្រ​ជែ​ង​ពានរង្វាន់​នេះ ដោយសារ​គេ​ជួយ​ក្រុម Chelsea ក្លាយជា​ជើងឯក UEFA Champions League និង​ឈ្នះ EURO 2020 ជាមួយ​ជម្រើសជាតិ​អ៊ី​តា​លី​។

ដោយឡែក Lewandowski បាន​គ្រង​តំណែង​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស​អឺរ៉ុប ក្រោយ​រក​គ្រាប់​បាល់​បាន​ ៤១​គ្រាប់​ក្នុង​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​ប្រចាំ​រដូវ​កាល ២០២០-២១ ព្រមទាំង​បាន​ឈ្នះ Bundesliga ផង​ដែរ​ជាមួយ Bayern​។

ខាងក្រោម​នេះ​ជា​បេក្ខភាព ដែល​ត្រូវ​ប្រជែង Ballon d’Or រួម​មាន​៖

-Cesar Azpilicueta (Chelsea, អេ​ស្ប៉ា​ញ​)
-Nicolo Barella (Inter Milan, អ៊ី​តា​លី​)
-Karim Benzema (Real Madrid, បារាំង​)
-Leonardo Bonucci (Juventus, អ៊ី​តា​លី​)
-Kevin de Bruyne (Manchester City, បែ​ល​ហ្ស៊ិ​ក​)
-Giorgio Chiellini (Juventus, អ៊ី​តា​លី​)
-Ruben Dias (Manchester City, ព័រ​ទុ​យ​ហ្កា​ល់​)
-Gianluigi Donnarumma (PSG, អ៊ី​តា​លី​)
-Bruno Fernandes (Manchester United, ព័រ​ទុ​យ​ហ្កា​ល់​)
-Phil Foden (Manchester City, អង់គ្លេស​)
-Erling Braut Haaland (Borussia Dortmund, ន័​រ​វែ​ស​)
-Jorginho (Chelsea, អ៊ី​តា​លី​)
-Harry Kane (Tottenham, អង់គ្លេស​)
-N’Golo Kante (Chelsea, បារាំង​)
-Simon Kjaer (AC Milan, ដា​ណឺ​ម៉ាក​)
-Robert Lewandowski (Bayern Munich, ប៉ូ​ឡូញ​)
-Romelu Lukaku (Chelsea, បែ​ល​ហ្ស៊ិ​ក​)
-Riyad Mahrez (Manchester City, អាល់​ហ្សេ​រី​)
-Lautaro Martinez (Inter Milan, អា​ហ្ស​ង់​ទី​ន​)
-Kylian Mbappe (PSG, បារាំង​)
-Lionel Messi (PSG, អា​ហ្ស​ង់​ទី​ន​)
-Luka Modric (Real Madrid, ក្រូ​អាត​)
-Gerard Moreno (Villarreal, អេ​ស្ប៉ា​ញ​)
-Mason Mount (Chelsea, អង់គ្លេស​)
-Neymar (PSG, ប្រេ​ស៊ី​ល​)
-Pedri (Barcelona, អេ​ស្ប៉ា​ញ​)
-Cristiano Ronaldo (Manchester United, ព័រ​ទុ​យ​ហ្កា​ល់​)
-Mohamed Salah (Liverpool, អេ​ហ្ស៊ី​ប​)
-Raheem Sterling (Manchester City, អង់គ្លេស​)
-Luis Suarez (Atletico Madrid, អ៊ុយ​រូ​ហ្កា​យ​)