លោក Alan Shearer បានព្យាករណ៍ថា Cristiano Ronaldo នឹងរកបាន ២០ គ្រាប់សម្រាប់ក្រុម Manchester United នៅ Premier League រដូវកាលនេះ ប៉ុន្តែសម្រាប់លោក Gary Lineker បានបន្ថែមថាវាអាចជា ២៥ គ្រាប់ពីតារាឆ្នើមព័រទុយហ្គាល់រូបនេះ។
Cristiano Ronaldo បានត្រលប់មក Manchester United វិញនៅរដូវក្តៅនេះ ហើយបានចាប់ផ្តើមរដូវកាលបានយ៉ាងល្អ។ ខ្សែប្រយុទ្ធរូបនេះរកគ្រាប់បាល់បាន ២ ដងក្នុងក្របខ័ណ្ឌ Champions League ខណៈដែលរកបាន ៣ គ្រាប់នៅ Premier League រហូតមកដល់ពេលនេះ។
នៅក្នុងកិច្ចពិភាក្សារបស់ BBC អ្នកទាំងពីរ បានជជែកអំពីរដូវកាលរបស់ Premier League ដែលកំពុងន្ត ហើយលោក Shearer បានលើកឡើងថា៖ « នៅពេលអ្នកក្រឡេកមើលអាជីពរបស់គាត់និងជាពិសេសអាជីពរបស់ Ronaldo នៅក្លឹប Manchester United គាត់បានចាប់ផ្តើមនៅទីនោះយ៉ាងអស្ចារ្យ និងមិនគួរឱ្យជឿ ដូចអ្វីដែលអ្នកបានឃើញពីដំបូង ហើយខ្ញុំហ៊ានអះអាងថាគាត់អាចរកបាន ២០គ្រាប់នៅ Premier League សម្រាប់រដូវកាលនេះ»៕