ក្លឹប Newcastle United នឹងស្ថិតក្រោមកម្មសិទ្ធិថ្មីជាមួយនឹងកិច្ចព្រមព្រៀង ៣០០ លានផោន (៤០៨ លានដុល្លារ) ដែលដឹកនាំដោយសម្ព័ន្ធអារ៉ាប៊ីសាអូឌីត ក្រោយបានការកាន់កាប់រយៈពេល ១៤ ឆ្នាំរបស់ Mike Ashley នៅឯ St James ‘Park ដោយសារអ្នកគាំទ្រមិនពេញចិត្តដែលចង់បានការវិនិយោគថ្មី។
ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបញ្ជាក់ថា ការកាន់កាប់ត្រូវបានបញ្ចប់ដែលមានខ្លឹមសារថា“ ក្របខ័ណ្ឌ Premier League ក្លឹបបាល់ទាត់ Newcastle United និង St James Holdings Limited បានដោះស្រាយបញ្ហានៅថ្ងៃនេះ អំពីការកាន់កាប់ក្លឹបដោយសម្ព័ន្ធក្រុមហ៊ុន PIF ។ ដៃគូ PCP Capital និង RB Sports & Media ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Bin Salman ព្រះជន្ម ៣៦វស្សារូបនេះ គឺជាព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ហើយក៏ជាឧបនាយករដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងអភិវឌ្ឍន៍កិច្ចការនយោបាយ សន្តិសុខ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រហែល ១៣ ពាន់លានផោន (១៧.៦ កោដដុល្លារ) ហើយក៏ស្ថិតនៅក្នុងបញ្ជីម្ចាស់កម្មសិទ្ធិអ្នកមានបំផុតនៅ Premier League៕