កំពង់ស្ពឺ ៖ កាលពីរសៀលថៃ្ងទី០៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានអំពីករណីរថយន្ដធ្លាក់ផ្លូវនៅចំណុចលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ103-104 ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ប្រភេទរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2BJ-1350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មុនកេីតហេតុសាក្សីបានឃេីញរថយន្ដខាងលេីបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានរេចង្កូតរួចបណ្ដាលឱ្យធ្លាក់ផ្លូវ ក្រោយហេតុការណ៍អ្នកបេីកបរមិនមានរងរបួសអ្វីនោះទេ (មនុស្សប្រុសតែម្នាក់ឯង) បានដេីរឡេីងមកលេីថ្នល់ថារង់ចាំបងប្អូនមកតាមក្រោយរួចបាត់ខ្លួន ពេលសមត្ថកិច្ចមកដល់ទីតាំងកេីតហេតុ ដោយការរង់ចាំអស់រយៈពេលមួយយប់មិនឃេីញម្ចាស់រថយន្ដមកវិញ នៅរសៀលថៃ្ងទី០៧ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច (លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងស្រុកភ្នំស្រួច បានសុំគោលការណ៍យោបល់ថ្នាក់ដឹកនាំស្ទួចយករថយន្ដខាងលេីមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច)។
សូមស្នេីដល់បងប្អូន អស់លោក លោកស្រី ដែលជាម្ចាស់រថយន្ត NISSAN FRONTIER ឬអ្នកស្គាល់ម្ចាស់រថយន្ដខាងលេីមេត្ដាជួយផ្ដល់ដំណឹងអោយដល់សាច់ញាតិឬបងប្អូនមកទទួលយករថយន្ដខាងលេីនេះផង។ ករណីបងប្អូន ក្រុមគ្រួសារ ស្នេីសុំភ្ជាប់ឯកសារ មកជាមួយ។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ