រឿងក្តីរដ្ឋប្បវេណី ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ ដែលមានអាយុកាលមួយទសវត្សរ៍ លើ Chistiano Ronaldo ត្រូវបានតុលាកា Las Vegas សម្រេចលុបចោល។
គួររំលឹកថា តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United បានរងបណ្តឹងរបស់អ្នកនាង Kathryn Mayorga ថាត្រូវបានតារាព័រទុយហ្គាល់ឲរូបនេះ ចាប់រំលោភនាងទាំងកំរោលនៅក្នុងបន្ទប់សណ្ឋាគារ Las Vegas ក្រោយអ្នកទាំងពីរបានណាត់ជួបគ្នាក្នុងក្លឹបរាត្រីកាលពីឆ្នាំ 2009។
មេធាវីរបស់ CR7 លោក Peter S. Christiansen បាននិយាយថា“ យើងរីករាយជាមួយនឹងការត្រួតពិនិត្យលម្អិតរបស់តុលាការអំពីបញ្ហានេះ និងឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ដោយយុត្តិធម៌ចំពោះអង្គហេតុ និងផ្តល់អនុសាសន៍ឱ្យបញ្ឈប់បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងលោក Ronaldo” ។
ទោះជាយ៉ាងណា មកដល់ពេលនេះ Ronaldo តែងតែរក្សាទំនាក់ទំនងរបស់គាត់ជាមួយ Mayorga ដោយមានការព្រមព្រៀង ហើយឥឡូវនេះតុលាការរដ្ឋ Nevada បានផ្តល់អនុសាសន៍ថា សំណើរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់ ចំពោះការបញ្ចប់សំណុំរឿងត្រូវបានផ្តល់ឱ្យ៕