Luis Suarez អះអាង​ថា​គាត់​ធ្លាប់​ណែនាំ​ឱ្យ Barcelona ចំនេញ​ប្រាក់ តែ​ពួក​គេ​មិន​យល់ព្រម

0

Luis Suarez បាន​បង្ហាញ​ថា​គាត់​បាន​ស្នើ​សុំ​ឱ្យ Barcelona ចុះហត្ថលេខា​ជាមួយ Darwin Nunez នៅ​ពេល​គាត់​នៅ​ក្លឹ​ប Almeria ។ ទោះ​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប​បាន​សម្រេចចិត្ត មិន​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​កើតឡើង ហើយ​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បញ្ចប់​ការ​ចូលរួម​ជាមួយ​ក្លឹ​ប Benfica ។

Barcelona ​ស្ថិត​នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​មាន​បញ្ហា​ជា​ច្រើន​នៅ​លើ​ទីលាន​ផង​ដែរ​។ ក្រុម​យក្ស​កា​តា​ឡាន​ត្រូវការ​ខ្សែប្រយុទ្ធ ហើយ​បើ​យក​បាន​កី​ឡ​ករ Darwin នឹង​ល្អ​សម្រាប់​ពួក​គេ​។

Luis Suarez អះអាង​ថា​គាត់​បាន​ស្នើ​សុំ​ឱ្យ Barcelona ធ្វើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់ Nunez ខណៈ​ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ស្រាប់ ហើយ​វា​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ១៥-២០ លាន​ផោន​។ ឥឡូវនេះ​ខ្សែប្រយុទ្ធ​រូប​នេះ​ធ្វើ​បាន​ល្អ​នៅ Benfica ហើយ​មាន​តម្លៃ​ខ្លួន​ប្រមាណ ១០០ លាន​ផោន​។

នៅ​ពេល​និយាយ​នៅ​ក្នុង Twitch របស់ Gerard Romero គាត់​បាន​និយាយ​ថា​៖ «​នៅ​ពេល​គាត់​នៅ Almeria ខ្ញុំ​បាន​និយាយ​នៅ Barcelona ពួក​គេ​បាន​សួរ​ខ្ញុំ ហើយ​ខ្ញុំ​និយាយ​ថា យកចិត្តទុកដាក់​ជាមួយ​ក្មេង​ម្នាក់​នេះ គាត់​មាន​ចំនុច​គួរ​ឱ្យ​ចាប់អារម្មណ៍​។ ប៉ុន្តែ​ពួក​គេ​ឆ្លើយ​ថា ទេ​គាត់​នៅ​ក្មេង​ណាស់​។ ប៉ុន្តែ​បើ​ពេល​នោះ​ពួក​គេ​សម្រេច​ចំណាយ ១៥-២០ លាន​ផោន ដើម្បី​ចុះហត្ថលេខា​ជាមួយ Darwin Nunez មក​ដល់​ពេល​នេះ ពួក​គេ​នឹង​ចំនេញ​ប្រាក់​យ៉ាង​សន្ធឹក​»៕