អតីត​ខ្សែការពារ​ហង្ស​ក្រហម​ព្រមាន Philppe Coutinho អំពី​ការ​ចូលរួម​​ក្លឹ​បមួយ​នៅ Premier League

0

អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool លោក Glen Johnson បាន​ជំរុញ​ឱ្យ Philippe Coutinho ជ្រើសរើស Tottenham Hotspur ជំនួស Arsenal ប្រសិនបើ​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ សម្រេចចិត្ត​ផ្លាស់​ទៅ Premier League វិញ​នា​ពេល​ខាង​មុខ​នេះ​។

ថ្លែង​ទៅ​កាន់​គេហទំព័រ Bettingodds.com លោក Johnson បាន​អះអាង​ថា​ការ​ប្រកួត​មិនល្អ​របស់ Arsenal នៅ Premier League មាន​ន័យ​ថា​ពួក​គេ​នឹង​មិនមែន​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់ Philippe Coutinho ដោយសារ​តែ​ទម្រង់​លេង​មិនសូវ​ល្អ​របស់​គាត់​។

អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool ជឿជាក់​ថា Tottenham Hotspur កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​ខណៈ​ដែល Arsenal មិន​ខិត​ជិត​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ នៅ Premier League ឡើយ​៕