ភ្នំពេញ៖ មិនដឹងមានរឿងអ្វីកើតឡើងស្រាប់តែម្ចាស់ បទ សង្សារចាស់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាកយុវវ័យ បានចេញមកខំមិនបែបនេះនៅក្នុង បណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញយោបល់បែបនេះ៖
“គ្រប់គ្នាទេីប ប្រេីពាក្យថា រៀនរស់ជាមួយកូវីត២ឆ្នាំមកនេះទេ តែខ្ញុំវិញរៀនរស់នឹងពាក្យរិះគន់ជិត១០ឆ្នាំហេីយ។ កាលពី៥ ៦ឆ្នាំមុន ទោះបី បងធ្លាប់នាំពានអ្នកចម្រៀងប្រចាំអាស៉ីអោយខ្មែរ ឬទៅសម្ដែងតំណាងប្រទេសក៏ដោយ បងក៏ធ្លាប់កំពុងច្រៀង គេដេីរចេញចំពោះមុខបងផង។ គេដៀលឆ្វេងស្ដាំថាអ៉ីចេះថាអ៉ីចុះឡេីងទម្លាប់ហេីយ។ ពាក្យទាំងនេះជាកម្លាំងចិត្ត។ បេីមនុស្សណាក៏ធ្វេីបាន យេីងមិនអាចឈរកន្លែងអស្ចារ្យ ដូចដែលអ្នកដទៃសាកសមនឹងសរសេីរទេប្អូន។ ស៊ូៗ នៅមានបទចម្រៀងបងសរសេរអោយប្អូនច្រេីនទៀត ត្រៀមចេញហេីយតេី!”៕