នៅក្នុងការប្រកួតជុំទី ២ វគ្គចែកពូលនៅពានរង្វាន់ UEFA Europa Conference League កាលពីយប់មិញ Harry Kane បានបង្កើតគ្រាប់បាល់ Hat-Tric ជួយឲ្យ Tottenham Hotspur យកឈ្នះ ៥-១ ទៅលើក្លឹប Mura។
ក្នុងនាមជាម្ខាស់ផ្ទះ Spurs បានគ្របជិតទៅលើក្រុមភ្ញៀវ តាមរយៈការគ្រប់គ្រងបាល់ ៦៧ភាគរយ ស៊ុត ១៣លើក ចំគោលដៅ ៧លើក។ ធៀបនឹងក្រុម Moura ស៊ុត ៣លើក ចំគោលដៅ ១លើក ការគ្រប់គ្រងបាល់ ៣៣ភាគរយ។
ដំបូងឡើយគ្រាប់បាល់បើកឆាក កើតឡើងនៅនាទីទី ៤ ដោយ Dele Alli តាមរយៈការស៊ុតបាល់ ១១ម៉ែត្រ មុនត្រូវបាន Giovani Lo Celso បន្ថែមគ្រាប់បាល់ទីពីរនៅនាទី ៨។ រហូតដល់នាទី ៥២ ខាងក្រុមភ្ញៀវ គឺកីឡាករ Ziga Kous តាមបានមួយគ្រាប់វិញ តែដល់នាទី ៦៨, ៧៧ និង ៨៨ ពោលត្រឹម ២០នាទី Kane ស៊ុតមិនដកជើងរកបាន ៣គ្រាប់ ស្រែកផ្អើលកីឡដ្ឋាន។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ Tottenham ត្រូវប៉ះក្លឹប Vitesse នៅជុំទី ៣ ខណៈគិតត្រឹមបញ្ចប់ជុំទី ២ យប់មិញពួកគេមាន ៤ពិន្ទុ សរុបស្មើនឹងក្លឹបបារាំង Rennes នៅកំពូលតារាង៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=w3GgoMNBePY