Real Madrid បានបញ្ជាក់សារជាថ្មី អំពីការវិលត្រលប់ចូលហ្វឹកហាត់វិញ របស់ខ្សែបម្រើស្លាប Gareth Bale នៅខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីកីឡាកររូបនេះ មានបញ្ហាជាច្រើនខែមកហើយ។
មានន័យថា Bale អាចត្រលប់មកចូលរួមការប្រកួតជម្រុះ World Cup សម្រាប់ជម្រើសជាតិវេលស៍ នៅឯផ្ទះទល់នឹងបេឡារុសនៅថ្ងៃទី ១៣ ខែវិច្ឆិកាផងដែរ។
វាជារឿងអកុសលមួយសម្រាប់ Bale ដែលមិនសូវទទួលបានការចាប់អារម្មណ៍សោះ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ ទោះជាយ៉ាងណា កុងត្រាខ្សែបម្រើសញ្ជាតិវេលន៍វ័យ ៣២ឆ្នាំរូបនេះ នឹងផុតកំណត់នៅរដូវក្តៅក្រោយនេះ៕