លោក Pawel Raczkowski អាជ្ញាកណ្តាលប៉ូឡូញ បានសម្រេចបញ្ឈប់ការប្រកួតជាបណ្តោះអាសន្ន ចំពោះការប្រកួតក្របខ័ណ្ឌ Europa League របស់ក្លឹបបារាំង Marseille ទល់នឹង Galatasaray ខណៈដែលមានការរំខានពីហ្វូងមនុស្ស បានគប់គ្រាប់កាំជ្រួចដុំភ្លើងចូលទីលានបង្កជាភ្លើងឆេះ។
ហេតុការណ៍នេះបានកើតឡើងនៅនាទីទី ៣៨ ដោយមានទាំងអ្នកគាំទ្រទួរគី និងបារាំងបានបាញ់កាំជ្រួច និងគ្រាប់បែកផ្សែងទៅទីលាន។
យ៉ាងណាមិញ លោក Fernando Muslera បានចូលទៅអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ពីអ្នកគាំទ្រ Galatasarayផងដែរ។ បន្ទាប់ពីចន្លោះពេល ៨ នាទីការប្រកួតបានបន្ត និងបញ្ចប់ក្នុងលទ្ធផល ០-០ ដោយគ្មានភាគីណាមួយអាចបំបែកភាពជាប់គាំងបានឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=Gl6PS0ICVnQ