ក្លិបអ្នកមានបុណ្យ Barcelona ទទួលបរាជ័យជាថ្មី ក្នុងការប្រកួត UEFA Champions League វគ្គចែកពូល ដោយចាញ់ Benfica ដោយលទ្ធផល ៣-០ ដែលនេះជាការចាប់ផ្ដើមរដូវកាល ដ៏លំបាកបំផុតរបស់ក្រុមយក្សអេស្ប៉ាញមួយនេះ នៅក្នុងព្រឹត្តិការណ៍ពានអឺរ៉ុប។
ក្រុមរបស់លោក Ronald Koeman ក៏បានបរាជ័យដោយលទ្ធផល ៣-០ ដូចគ្នាកាលប្រកួតបើកឆាកទល់នឹង Bayern Munich នៅដើមខែកញ្ញានេះ ដែលមានន័យថាពួកគេបានចាញ់ ២ប្រកួតជាប់គ្នាក្នុងវគ្គចែកពូលជាលើកដំបូង និងឈរនៅបាតតារាងនៃពូល E។
ខ្សែប្រយុទ្ធស្លាបឆ្វេង Darwin Nunez បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកនាំមុខសម្រាប់ Benfica ត្រឹមតែរយៈពេល៣នាទីប៉ុណ្ណោះ មុនពេល Rafa Silva បន្ថែមគ្រាប់ទី២ ហើយ Nunez ស៊ុតប៉េណាល់ទីគ្រាប់ទី៣របស់ Benfica និងជាគ្រាប់ទី២របស់គេក្នុងការប្រកួតនេះ ធានាឱ្យក្រុមព័រទុយហ្កាល់ទទួលបាន ៣ពិន្ទុយ៉ាងកក់ក្ដៅ។
សូមជម្រាបថា នេះជាបរាជ័យលើកទី៤ហើយ ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Barcelona ក្នុងការប្រកួត Champions League ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅបាតតារាងនៃពូល E៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=5eINJEhCP5U