ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:០៥នាទីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌ លោក កែវ សុភា អភិបាលរងខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ជាក់ស្តែងពីបទមិនគោរពវិធានការរដ្ឋបាល ស្ដីពីការបន្តដាក់ចេញរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភោជនីយ៏ដ្ឋាន បាត់អូន “Battoun” ផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕






ប្រភព៖ ចាន់ បណ្ឌិត / អភិបាលរងខណ្ឌទួលគោក