Pep Guardiola ពេញចិត្ត​ពេញ​ថ្លើម ជាមួយ​កីឡាករ​របស់ PSG ម្នាក់​នេះ

0

លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester City បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​ខ្សែបម្រើ Marco Verratti របស់​ក្រុម PSG សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់ នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ម្សិលមិញ (​ថ្ងៃ​ទី ២៨ ខែកញ្ញា​) ។

គ្រូបង្វឹក​រូប​នេះ​បាន​និយាយ​អំពី Verratti បន្ទាប់​ពី Manchester City បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ថ្វី​ជើង​ប៉ា​រី​ស​ថា​៖“ ខ្ញុំ​ស្រលាញ់​គាត់​។ លោក​បាន​បន្ថែម​ថា​“ ទោះបី​ស្ថិត​ក្រោម​សម្ពាធ​ក៏​ដោយ ក៏​គាត់​អាច​ស្វែងរក​ការ​បញ្ជូន​បាល់​ទាំងនោះ ដើម្បី​បង្កើត​ឱកាស​បាន​ដែរ​” ។

លោក Pep Guardiola ក៏​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​វាយប្រហារ​របស់​តារា​ឆ្នើម​របស់ PSG ដែល​រួម​មាន Lionel Messi, Kylian Mbappe និង Neymar ។ គាត់​សារភាព​ថា​វា​ពិបាក​ក្នុង​ការ​បិទ​អ្នក​ទាំង​បី​ណាស់​។

ពួក​គេ​ពូកែ​បង្កើត​ឱកាស ពួក​គេ​គឺជា​កីឡាករ​ពិសេស​ដូច​ជា Messi-Suarez-Neymar នៅ Barca អ​ញ្ចឹ​ង​។ មិន​មាន​ក្រុម​ច្រើន​ទេ ដែល​អាច​មាន​កីឡាករ​ទាំងនេះ​ទេ ប៉ុន្តែ PSG មាន​ពួក​គេ​៕