ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកថា លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងមួយរូបប្រចាំនៅប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ ក៏ជាមានប្រជាប្រិយជាខ្លាំង។ ហើយសម្រាប់រដូវដាក់បិណ្ឌនេះ លោក ក៏បានបង្ហោះនៅរូបប៉ុន្មានសន្លឹក ដែលបានយកម្ហូបអាហារទៅជូនដល់ឪពុកម្តាយ និងថតរូបជុំគ្រួសារផងដែរ។
ក្នុងនោះលោកបានបង្ហោះសារផងដែរថា “ឆ្នាំនេះអត់បានទៅណាឆ្ងាយ ជូនម្ហូបអាហារដល់ ឳពុកម្ដាយ ជួបជុំគ្រួសារ ថតរូប ២ , ៣ បុស្តិ៍ ៤ , ៥ បុស្តិ៍ ទុកជាអនុស្សារ មើលទៅស្អាតៗ ហើយសង្ហារ មិនដឹងនិយាយថាម៉េចទេ”៕




