ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអោយដឹងថា មានករណីរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន។
គួរបញ្ជាក់ថា អ្នកជំងឺបានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ១៩ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារចំនួន ១៥នាក់ លទ្ធផល អវិជ្ជមានទាំងអស់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕