ក្រុមយក្សបារាំង PSG បានឡើងទៅគ្រងកំពូលតារាង ពូល A ក្របខណ្ឌ Champions League ជាបណ្ដោះ អាសន្ន ក្រោយយកឈ្នះ ក្រុមមេឃខៀវ Manchester City នៅទឹកដីរបស់ខ្លួនកាលពីយប់មិញ ដោយលទ្ធផល ២-០។
គ្រាប់បាល់ដំបូងរបស់ PSG កើតឡើងនៅដើមតង់ទី១ នាទីទី៨ រកបានដោយខ្សែបម្រើសញ្ជាតិសេណាហ្គាល់ Gana Gueye ខណៈគ្រាប់ទី២ គឺជាការលេងសង់តង់គ្នាយ៉ាងល្អ រវាង Kylian Mbappe និង Lionel Messi នៅនាទីទី៧៤ ហើយនេះគឺជាគ្រាប់ដំបូងផងដែររបស់ Messi ចាប់តាំងពីផ្លាស់ពីក្លិប Barcelona មកកាន់ទឹកដីបារាំង កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។
គួរបញ្ជាក់ថា Messi បង្ហាញខ្លួនឲ្យ PSG បាន៤ប្រកួតមកហើយ គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេទើបរកបាន១គ្រាប់ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖