ក្លឹប FC Barcelona ត្រូវបានគេរាយការណ៍ថា បានទទួលការផ្តល់ជូនប្រាក់ ១,២ ពាន់លានផោន ដើម្បីធ្វើឱ្យក្លឹបកាតាឡាន មានស្ថិរភាព និងលុបចោលបំណុលដ៏ច្រើនរបស់ពួកគេ ដែលបានបង្កការបំផ្លិចបំផ្លាញនៅរដូវក្តៅនេះ។
ក្លឹបយក្ស La Liga មួយនេះ ត្រូវបានគេដឹងថា បានជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងនៅរដូវក្តៅនេះ ដែលបានធ្វើឲ្យក្លិបមិនអាចមានលទ្ធភាពចុះហត្ថលេខាជាមួយ Lionel Messi បានទេ។
ក្នុងនោះ ព្រោះតែការកាត់បន្ថយថ្លៃឈ្នួលពលកម្មរបស់កីឡាករ ក្លឹបក៏បានអនុញ្ញាតឱ្យ Antione Griezmann ត្រលប់ទៅ Atletico Madrid វិញ ហើយ Emerson Royal និង Junior Firpo ក៏បានធ្វើដំណើរទៅកាន់ក្របខ័ណ្ឌ Premier League ផងដែរ។
តែទោះយ៉ាងណា Barca មានស្ថេរភាពវិញ ក្រោយភារកិច្ចរបស់ប្រធានក្លិបលោក Laporta ជាមួយក្រុមហ៊ុនជាដៃគូរមួយនៅទីក្រុងឌូបៃ បានទិញបំណុលទាំងមូលរបស់ពួកគេជាមួយទឹកប្រាក់ ១,៥ ពាន់លានផោន (១,២ ពាន់លានផោន)៕