បរទេស៖ នេះបើយោងតាមសារព័ត៌មាន The Sun ដែលបានចេញផ្សាយនៅមុននេះបន្តិច បានអោយដឹងថា កីឡាករ N’Golo Kante របស់ក្លឹបតោខៀវ Chelsea បានរកឃើញវិជ្ជមានកូវីដ១៩។ ហើយគាត់ អាចនឹងត្រូវខកខានមិនបានជួយក្លឹបតោខៀវប្រកួតក្នុងពានរង្វាន់ UCL ជាមួយនឹងក្លឹបសេះបង្កង Juventus។
សម្រាប់នៅក្របខណ្ឌអង់គ្លេសវិញ រូបគេអាចនឹងត្រូវខកខាននៅក្នុងជំនួបជាមួយក្លឹប Southampton។ សម្រាប់ព័ត៌មានបន្ថែមយើងនឹងផ្សាយជូនពេលក្រោយទៀត៕
