កីឡាករជើងចាស់របស់ក្លឹប Man City និង Arsenal ខ្សែបម្រើ Samir Nasri បានប្រកាសចូលនិវត្តន៍ កាលពីថ្ងៃអាទិត្យនេះ នៅអាយុទើបតែ ៣៤ ឆ្នាំប៉ុណ្ណោះ។
Nasri ជាកីឡាករធ្លាប់ចាយពេល ៥ឆ្នាំឲ្យ City ហើយលើកពាន Premier League ២លើក និង League Cup ១លើក ដោយកន្លងមកក៏ទើបតែបានចូលរួមជាមួយកីឡាករ Vincent Kompany នៅឯក្លឹបក្នុងប្រទេសបែលហ្សិកផងដែរ។ RSC Anderlecht ជាក្លឹបចុងក្រោយមុន Nasri ប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់។
គួររំឭកថា កីឡាករបារាំងរូបនេះ បានចាយពេលក្នុងអាជីព ៥២២ ប្រកួត រកបាន ៧៣គ្រាប់ និង Assist ៩៣ លើក។ ពានរង្វាន់ធំដែលលោកខកខានឈ្នះគឺ UEFA Champions League។ អតីតកាល ក្រៅពីការចាយពេលឲ្យក្លឹប Man City សម្រាប់ Nasri ក៏ធ្លាប់លេងជាច្រើនប្រកួតឲ្យក្លឹប Marseille និង Arsenal ក៏ដូចជា Sevilla, West Ham ជាដើមផងដែរ៕