កីឡាករ Toni Kroos បានបង្ហាញអារម្មណ៍រំភើប ដែលបានវិលត្រឡប់មកកាន់ក្រុម Real Madrid វិញខណៈដែលគាត់បានបង្ហាញថា គាត់បានចំណាយពេលជាច្រើនខែ ក្នុងការលេងដោយសារការឈឺចាប់។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនបានចូលរួមប្រកួតឡើយ ចាប់តាំងពីបញ្ចប់យុទ្ធនាការយូរ៉ូ ២០២០ របស់អាល្លឺម៉ង់កាលពីខែមិថុនា ដោយសារបញ្ហារបួសរលាគក្រលៀន។
Kroos និយាយថា ការជាសះស្បើយរបស់គាត់កំពុងដំណើរការល្អ ហើយគាត់មានអារម្មណ៍ល្អប្រសើនៅក្នុងវគ្គហ្វឹកហាត់ថ្មីៗនេះ ហើយសង្ឃឹមថានឹងត្រលប់មកជួយក្រុម Madrid វិញក្នុងពេលឆាប់ៗនេះ៕